រឿង កុំព្រោះតែគេទើបយើងគិតខ្លី សម្ដែងដោយ ក្រុម គង់ យូរ – Short Films Cambodia Short Films

រឿង កុំព្រោះតែគេទើបយើងគិតខ្លី សម្ដែងដោយ ក្រុម គង់ យូរ Short Films ប្រសិនបើក្រុម គង់យូរ សំដែងទៅមានកន្លែងណាខុសឆ្គងសូម មេត្តាខន្តី អភ័យទោសផង សូមអរគុណដែលបានទស្សនាវីដេអូ រូបភាពក្នុងរឿង រូបភាពក្នុងរឿង រូបភាពក្នុងរឿង រូបភាពក្នុងរឿង

រឿងអប់រំ ចំពោះមនុស្សស្រី,Education Short Film by Kong You Team for Women

រឿងអប់រំ ចំពោះមនុស្សស្រី,Education Short Film by Kong You Team for Women ក្រុមគង់យូរយើងខ្ញុំ សម្ដែងរឿងនេះឡើងក្នុងគោលបំណងចង់អប់រំ ដល់ស្រីៗ មួយចំនួន ដោយពួកគាត់មានការធ្វេសប្រហែសច្រើន ហើយរឿងនេះតែងតែកើតមានឡើង ដូចនេះហើយទើបក្រុមយើងខ្ញុំសម្ដែង។ ប្រសិនបើក្រុម គង់យូរ សំដែងទៅមានកន្លែងណាខុសឆ្គងសូម មេត្តាខន្តី អភ័យទោសផង សូមអរគុណដែលបានទស្សនាវីដេអូ

រឿងកំឡោះខកចិត្ត រឿងពិតរបស់បុរសម្នាក់ សម្ដែងដោយ ក្រុម គង់យូរ

មានបុរសម្នាក់គាត់មិនឲ្យបញ្ចេញឈ្មោះរបស់គាត់ទេ គាត់សូមណូមពរឲ្យក្រុម គង់យូរ ជួយសម្ដែងរឿងពិត របស់គាត់ផ្ទាល់ មានបុរសម្នាក់និងនារីម្នាក់គាត់ស្រឡាញ់គ្នាណាស់ ជារៀងរាល់ថ្ងៃគាត់តែងតែឧស្សាហ៍ដើរលេង ជាមួយគ្នាណាស់ ហើយពួកគេទាំងពីរនាក់សន្យាថាស្រឡាញ់គ្នាជារៀងរហូត។ តែផ្ទុយស្រលះទៅវិញនារីម្នាក់នោះក៏មានបុរសម្នាក់ផ្សេងទៀត មកដណ្ដឹងនាង។ ព្រោះនាងបានមានស្នេហាជាមួយបុរសនោះដែល ខណះពេលដែលគាត់និងនាងនៅស្រឡាញ់គ្នានៅឡើយ ។ នៅពេលដែលអ្នកទាំងពីរនោះភ្ជាប់ពាក្យ នារីនោះក៏បានអញ្ជើញបុរសដែលជាសង្សារចាស់ ឲ្យមកចូលរួមដែរ។ គួរឲ្យអាណិតបុរសដែលជាសង្សារចាស់នោះណាស់ ត្រូវបានគេក្បត់ចិត្តហើយ ថែមទាំងអញ្ជើញឲ្យទៅចូលរូមទៀត ហ៊ឺរ ទោះជាឈឺចាប់ប៉ុណ្ណា ក៏បុរសជាសង្សារចាស់នោះទៅចូលរូមពិធីភ្ជាប់ពាក្យទាំងទឹកភ្នែក ពេលទៅដល់បុរសនោះកបានជូនពរនារីនោះនិងគូស្វាមីរបស់គេទាំងអួលដើមក៏។ បន្ទាប់ពីចូលរួមហើយបុរសជាសង្សារចាស់នោះក៏បានជិះកង់ទៅអង្គុយយំសោកស្រណោះអាឡោះអាឡៃនៅក្បែរព្រៃ ដោយមិនត្រឡប់ទៅផ្ទះនិង ទៅធ្វើការវិញទេ។ ខណះពេលដែលគាត់អង្គុយច្រៀងនោះគាត់ក៏បានស្រមើស្រម៉ៃ កាលពីគាត់និងសង្សារគាត់ដែលបានភ្ជាប់ពាក្យជាមួយអ្នកផ្សេងនោះផងដែរ។ បន្ទាប់មកបុរសជាសង្សារចាស់នោះពិតជាគួរឲ្យអាណិតខ្លាំងមែនទែន គឺគាត់បានដើរផឹកស្រាតាមផ្លូវរហូត នៅពេលដែលបុរសជាសង្សារចាស់នោះខូចចិត្តខ្លាំងមែនទែនក៏បានផឹកស្រាសន្លប់តាមផ្លូវ តែសំណាងល្អដែល បុរសជាសង្សារចាស់ គាត់មានបងប្រុសបង្កើតរបស់គាត់ម្នាក់ដែលជាមនុស្សចិត្តល្អម្នាក់...

រាំម៉ាអស់ដៃ ក្រុម គង់ យូរ មកលេងបុណ្យភូមិនៅវត្តភ្នំ សន្ទូច ខេត្តកំពង់ឆ្នាំង

នៅថ្ងៃទី ០៧ ខែ មេសា ឆ្នាំ២០១៨ នេះក្រុម គង់យូរបានមករាំលេងបុណ្យភូមិ ជាមួយបងប្អូន យុវជន យុវនារី លេងកំសាន្ដ ជាច្រើនរយនាក់នៅភ្នំសន្ទូច បុណ្យភូមិប្រារព្ធឡើងរយះពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ០៦ ០៧ ០៨ ខែ មេសា ឆ្នាំ២០១៨ ក្រុមគង់យូរ យើងខ្ញុំក៏បានចូលរួមរាំនិងលេងហ្គេមជាមួយយុវជននៅទីនោះដែរ ហ្គេមមានដូចជា លេងឈូង លោតបេ និង ផ្សេងៗជាច្រើន

សកម្មភាពក្រុម គង់ យូរ កំពុងតែរៀនរាំបទ ក្បាច់កង្កែប

ខណះពេលនេះ ម៉ោង ១យប់ថ្ងៃទី ២៥ខែមិនាឆ្នាំ២០១៨ ក្រុមគង់យូរ កុំពុងរៀនរាំ ក្បាច់រាំដែលក្រុម គង់យូរ កុំពុងរៀនរាំនេះគឺ បទ ក្បាច់កង្កែប បទថ្មីមួយបទនេះគឺជាបទរបស់ ផលិតកម្មរស្មីហង្សមាស ដែលច្រៀងដោយ កូនប្រុសទាំងបីអ្នករបស់ លោក ព្រាប សុវត្ថិ ការហាត់រាំបទនេះ គឺមិនសូវជាមានការពិបាករាំប៉ុន្មានទេ តែទាល់តែតស៊ូរាំដែលទើបរាំបានស្អាត ដូចកូនលោក ព្រាប សុវត្ថិ

រឿង សុំទោសអ្នកមានគុណ

រឿង សុំទោសអ្នកមានគុណ ជារឿងមួយដែលសម្ដែងដោយ ក្រុម គង់យូរ ក្រុម គង់យូរបានសម្ដែងវីដេអូមួយនេះជាប្រភេទវីដេអូអប់រំ ហើយក៏ជាវីដេអូដែលមានអ្នក ទស្សនា ច្រើនជាងគេក្នុងចំណោមវីដេអូ ក្នុង អាខោន យូធូប របស់ក្រុម គង់យូរ ហើយវីដេអូនេះ ត្រូវបានអ្នកទស្សនា សរសើរច្រើន ណាស់ ក្នុងវីដេអូ អប់រំខ្លីមួយនេះ មានតួសម្ដែង ដូចជា តួប្រុស លីកា - គង់យូរ -...

ទឹកភ្នែកក្មេងពាល គង់យូរ ច្រៀងមួយក្មេងៗ,Kong You Sing a good song

ទឹកភ្នែកក្មេងពាល គង់យូរ ច្រៀងមួយក្មេងៗ ថ្ងៃនេះគង់យូរ គាត់មានចម្រៀងមួយបទ ច្រៀងជាមួយក្មេងៗនៅកន្លែងថតរឿង បទចម្រៀងដែលគាត់ច្រៀងនោះគឺ បទ ទឹកភ្នែកក្មេងពាល បាទសូមស្ដាប់កំសាន្ដលេងជាមួយគាត់ទាំងអស់គ្នាណាមិត្តៗ ហើយកុំភ្លេចចុច ស៊ែរមួយម្នាក់ផងណា

បែកមេជើង MV Cover ពេជ្យ សោភា,MV by Kong You Team Dancing

បទចម្រៀង បែកមេជើង របស់ ពេជ្យសោភា ពិតជាមានស្ទាយរាំឡូយមែន ក្រុម គង់យូរ បានCover MV បទ បែកមេជើង រាំទៅពិតជាហត់ខ្លាំងណាស់ ប៉ុន្ដែទោះជាយ៉ាងណាក៏ក្រុម គង់យូរ មិនដែលភ្លេចបទប្រពៃណី ខ្មែរយើងដែល បទប្រពៃណីខ្មែរមានដូចជា : បទរាំវង់ ចូកកំពឹស ម៉ាឌីហ្សូន រាំក្បាច់ ។ល៕ ហើយជាចុងក្រោយសូម លោកតា លោកយាយ អ៊ុំពូមីង បងប្អូនជួយគាំទ្រក្រុម...

ក្រមុំហើយថាមិនក្រមុំ រាំនៅផ្សារក្រោម កំពង់ឆ្នាំង

ថ្ងៃនេះក្រុមគង់យូរមករាំបទ ក្រមុំហើយថាមិនក្រមុំ រាំនៅផ្សារក្រោម កំពង់ឆ្នាំង បទនេះក្រុមគង់យូរយើងខ្ញុំរាំនៅផ្សារក្រោម ជាប់មាត់ទន្លេផ្សារក្រោម មុខរង្វង់មូលរូបត្រី សូមជួយគាំទ្រក្រុមគង់យូរផងមិត្តៗទាំងអស់គ្នា ហើយប្រសិនបើក្រុមខ្ញុំសម្ដែងទៅមានកន្លែងខុសឆ្គងសូមអភ័យទោសផង